អំពីកែប

ខេត្តកែបស្ថិតនៅតាមដងសមុទ្រជិតព្រំប្រទល់ប្រទេសវៀតណាម និងជាខេត្តដែលថ្មីបំផុតនៅកម្ពុជា។ ជាអកុសល ខេត្តនេះក៏ជាខេត្តដែលគេស្គាល់តិចបំផុតដែរ។

ទីក្រុងកែបគឺជារមណីយដ្ឋានដែលវរជនខ្មែរនិងបារាំងចូលចិត្តទៅលេងកំសាន្តនៅដើមសតវត្សទី២០ រហូតដល់ទសវត្សឆ្នាំ ១៩៦០។ ទើបតែនៅក្នុងឆ្នាំ ២០០៨ ដែលរាជរដ្ឋាភិបាលមានបំណងបង្កើតចំណាប់អារម្មណ៍ទៅលើតំបន់ឆ្នេរមួយនេះ ដែលកែបបានក្លាយជាខេត្តមួយថ្មី។

ដោយមានភ្នំដ៏ស្រស់ស្អាតនៅខាងក្រោយនិងសមុត្រនៅខាងមុខ ទីក្រុងឆ្នេរមួយនេះពោរពេញទៅដោយភាពទាក់ទាញ។ ទោះជាយ៉ាងណាក្តី ខេត្តកែបនៅតែស្ថិតនៅក្នុងស្រមោលនៃខេត្តដទៃទៀត។ ដោយជាក់ស្តែង សៀវភៅទេសចរណ៍ភាគច្រើនស្ទើតែមិនបាននិយាយអំពីកែប ហាក់ដូចជាខេត្តនេះគ្រាន់តែជាតំបន់មួយនៅក្នុងខេត្តកំពត។

តាមការពិត ទីក្រុងនេះមានលក្ខណៈពិសេសៗ ដូចជាផ្សារក្តាម និងស្ថាបត្យកម្តដែលកសាងឡើងតាំងពីសម័យអាណានិគម។ កោះទន្សាយ ដែលនៅមិនឆ្ងាយពីទីរួមខេត្ត ក៏ពិសេសដែរ។ តែគួរឱ្យសោកស្តាយ ដែលនៅពេលខ្លះយើងមិនសូវបាននឹកឃើញដល់តំបន់ជនបទនេះឡើយ។

ទន្ទឹមនឹងធនធានវប្បធម៍ ខេត្តកែបក៏សម្បូរទៅដោយធនធានធម្មជាតិ មានដូចជាចំការម្រេច ព្រៃកោងកាង និងភូមិនេសាទ្រនានា។ រួមទាំងភ្នំខ្ពស់ៗ និងសមុទ្រដ៏មហាសាល ខេត្តកែបផ្តល់នូវទេសភាពប្លែកដែលយើងមិនអាចរកបាននៅខេត្តដទៃ។ ប៉ុន្តែបើសិនជាអ្នកចង់ឱ្យកាន់តែសប្បាយ អ្នកប្រហែលជាត្រូវធ្វើការរុករកដោយខ្លួនឯង ដើម្បីឱ្យស្គាល់តំបន់នេះកាន់តែច្បាស់។