រក្សា​អតីត ចែករម្លែក​បច្ចុប្បន្ន កសាងអនាគត

ស្ថាបត្យកម្ម

ស្ថាបត្យកម្ម

ការរស់នៅ
រូបថត

រូបថត

ការមើល
ភាពយន្ត

ភាពយន្ត

សក្ខីកម្ម
បណ្ណសារ

បណ្ណសារ

ថែរក្សា

តើពិព័រណ៍​កែបជាអ្វី?

កំសាន្តអារម្មណ៍  បែបថ្មី   ចូលរួមចំណែក  គ្មានពីរ

ពិព័រណ៍
ពហុវិស័យ ១

អ្នកជំនាញ ៤ ក្រុម

សៀវភៅ ១

ទីតាំង ៣

លើសពីនេះ

ហេតុអ្វីកែប?

បេតិកភណ្ឌមួយ ទីកន្លែងមួយ និង ការអភិវឌ្ឍន៍មួយ

កែបស្ថិតនៅត្រង់ទីតាំងធម្មជាតិមួយល្អប្លែក ដែលព័ទ្ធជុំវិញដោយភ្នំ វាលស្រែ ឆ្នេរខ្សាច់ និងឈូងសមុទ្រថៃ។ កែប ឆ្លុះបង្ហាញពីអតីតកាលរុងរឿងមួយនៃប្រទេសកម្ពុជា។ បន្ទាប់ពីទទួលបានឯករាជ្យ (១៩៥៣) ព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានធ្វើឱ្យកែបក្លាយទៅជា សាំងត្រូប៉េនៅអាសុីអាគ្នេយ៏។ ផ្ទះវីឡាធំៗ ត្រូវបានគេកសាងឡើងស្របពេលជាមួយគ្នានេះ។ ប៉ុន្តែជាអកុសល កែបបានទទួលរងនូវការខូចខាតនៅអំឡុងសម័យសង្គ្រាមវៀតណាម និងរបបខ្មែរក្រហមដែលបណ្តាលឱ្យទីក្រុងនេះចុះទ្រុឌទ្រោមបន្តិចម្តងៗ។ បន្ទាប់ពីកម្ពុជាទទួលបាននូវសន្តិភាពមកវិញ និងកំពុងវិវត្តន៍ទៅមុខ កែបក៏ចាប់ផ្តើមសាងអនាគតជាថ្មី។

ពិព័រណ៍

បង្ហាញអំពីស្នាដៃរបស់អ្នកជំនាញដែលធ្វើការរួមគ្នា

តោះ! នាំគ្នាទៅលេងកែប! រូបថត សំណាក (ម៉ាកែត) ផ្ទះបុរាណចាស់ៗ គម្រោងនគរូបនីយកម្ម តន្ត្រី ភាពយន្ត​ បូកផ្សំនិងបណ្ណសារសាធារណៈនិងឯកជនមួយចំនួន​។
ប្រជំុឯកសារនានា ដែលបានដាក់ឱ្យឃើញជាលើកទីមួយនៅក្នុងពិព័រណ៍នេះ បង្ហាញអំពីទីក្រុងកែប ចាប់តាំងពីដើមកំណើតដំបូងដល់ទសវត្សរ៍ ១៩៦០ និងការវិលត្រលប់មកវិញនៃសន្តិភាពក្នុងប្រទេស ព្រមទាំងបង្ហាញអំពីទស្សនវិស័យទៅថ្ងៃអនាគត​។
ទន្ទឹមនឹងនេះ អ្នកស្រុកកែបបានធ្វើជាសាក្សី ដោយរៀបរាប់ប្រាប់យើងអំពីជីវប្រវត្តិរបស់ពួកគាត់ ដែលដំណើររឿទាំងនេះ គឺជាកម្រងឯកសារសំខាន់មួយសម្រាប់ទុកជាការចងចាំទៅថ្ងៃខាងមុខ។
រីឯនិស្សិតខ្មែរនិងបារាំងវិញ ពួកគាត់បានរួមគ្នាដើម្បីស្នើគម្រោងថ្មីៗសំរាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព និងមានការទទួលខុសត្រូវទៅលើបរិស្ថាននៅកែប។ ដោយឡែក អ្នកថតរូប និងអ្នកថតកុនរំលេចឱ្យឃើញនូវទិដ្ឋភាពប្លែកៗ ព្រមទាំងបង្កើតដំណើររឿងបែបប្រឌិត និងផ្តោតក្រសែភ្នែកទៅលើជីវិតរស់នៅរបស់អ្នកស្រុកកែប។

សៀវភៅ

បោះពុម្ពថ្មី និងមានតែមួយគត់នៅកម្ពុជា

សៀវភៅពិព័រណ៍​កែបដំណាលពីកែប ដែលជាទីកន្លែងមួយប្លែកខុសពីគេ។ សៀវភៅនេះប្រជុំនូវកម្រងរូបថត ខ្សែភាពយន្ត បណ្ណសារនានា និងគម្រោងស្ថាបត្យកម្ម និង នគរោបនីយកម្មដែលមានការទទួលខុសត្រូវលើបរិស្ថាន។ មិនតែប៉ុណ្ណោះ សៀវភៅនេះក៏លាតត្រដាងអំពីប្រវតិ្តសាស្រ្ត និងវប្បធម៌ទេសចរណ៍និងការកម្សាន្ត ព្រមទាំងប្រមូលផ្តុំនូវភស្តុតាងនានា ពីសំណាក់ប្រជាជនខ្មែរ និងបរទេស។ ជារួមគឺ សៀវភៅពិព័រណ៍កែបបង្ហាញឱ្យឃើញពីអតីតកាលនិងអនាគតរបស់ទីក្រុងនេះ។

ស្ថាបត្យកម្ម​ក្រុងកែប

គិតដល់អនាគត

ក្រុមជំនាញស្ថាបត្យកម្ម

បើយោងតាមន័យបច្ចេកទេស គេមិនអាចចាត់ទុកថា កែបគឺជាទីក្រុងមួយនោះទេ។ គឺថា គ្រាន់តែជាទីកន្លែងមួយ កំពុងវិវត្តទៅមុខ ដែលសង្គ្រាមក្នុងស្រុកបានបង្អាក់ការរីកចំរើននេះ។

កែប គឺជាសាក្សីមួយនៃសម័យរុងរឿងរបស់ប្រទេសកម្ពុជាក្នុងអំឡុងទសវត្សន៍ ១៩៦០ ដូចមានផ្ទះស្កឹមស្កៃចាស់ៗជាភស្តុតាងស្រាប់។ ដោយផ្អែកទៅលើអតីតកាល និងជីវិតសព្វថ្ងៃរបស់អ្នករស់នៅទីក្រុងកែប តើយើងគួរជ្រើសរើសការអភិវឌ្ឍន៍ផ្នែកនគរោបនីយកម្មក្នុងទម្រង់ណាមួយ ដើម្បីឱ្យដំណើរការណ៍នេះប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវលើបរិស្ថាន ទាន់សម័យ និង មិនទាស់ភ្នែក?

ក្រុមជំនាញនេះបានបង្កើតឡើងដោយ
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និង
សាលាស្ថាបត្យកម្មជាន់ខ្ពស់ ប៉ារីសបែលវីល។

រូបភាពអំពីកែប

មើលជាថ្មីឡើងវិញ

ក្រុមអ្នកជំនាញថតរូប

ដឹកនាំដោយអ្នកស្រីហ្រ្វង់ស័រ ឣ៊ុយហ្គីយេ ដែលជាជាងថតរូបជនជាតិបារាំងល្បីឈ្មោះម្នាក់។ អ្នកស្រីបានដំណាលពីកុមារភាពនៅកម្ពុជាក្នុងឆ្នាំ ១៩៥០ ក្នុងសៀវភៅមួយក្បាល ដែលមានចំណងជើងថា "កាលនោះខ្ញុំមានអាយុ៨ឆ្នាំ"។

ក្រុមជំនាញនេះ បានប្រមូលផ្តុំអ្នកថតរូបជនជាតិខ្មែរសម័យថ្មី រូមមានលោកគឹម ហាក់ អ្នកស្រីអ្នក សុផល លោកគង់ វលក្ខ និងអ្នកស្រីវ៉ានិត។ ពួកគាត់ បានជ្រើសរើសនូវប្រធានបទមួយចំនួន ដែលមានដាក់បង្ហាញនៅក្នុងពិព័រណ៍នេះ មានជាអាទិ៍ ផ្ទះដែលគេបោះបង់ចោល ព្រៃភ្នំ សមុទ្រ បទយកការណ៍ និងរូបថតបែបត្រឹះរិះពិចារណារ។

ការថតភាពយន្ត​នៅកែប

បង្ហាញបច្ចុប្បន្នកាល

ក្រុមជំនាញភាពយន្ត

​ផ្ដួចផ្ដើម​ឡើង​ដោយ​​​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាលជំនាញ និង​ទទួលការថតភាពយន្ត​នៅកម្ពុជា​ (CFC)។
ដឹកនាំ និងមានការចូលរួមពីសំណាក់ អ្នកថតកុនវ័យក្មេងមួយចំនួន ដែលស្ថិតនៅក្រោមការត្រួតពិនិត្យរបស់លោក ប៉ាន់ រិទ្ធី ដែលជាផលិតករភាពយន្តដ៏ល្បីល្បាញមួយរូប។

ដំណើរថតភាពយន្តនេះបានប្រព្រឹត្តទៅនៅកែបផ្ទាល់ ចំណែកឯការកាត់តរូបភាព និងរាល់ការងារបច្ចេកទេសនានាក្រោយការថត គឺបានបញ្ចប់នៅភ្នំពេញ។ ក្នុងនោះ មានអ្នកចូលរួមចំនួន២រូប (ចាន់ លីដា និងសៅ បូរ៉ា) បានថតរឿងខ្លីៗ ដែលបង្ហាញពីជីវប្រវត្តិរបស់អ្នកស្រុកកែបមួយចំនួន។ រីឯ កង់តាំង ក្លូសាំង លោកបានដំណាលពីជំនួបស្នេហា រវាងយុវវ័យ២នាក់ នៅទីកន្លែងនេះ។ 

បណ្ណសារ

រំលឹកអតីតកាលឡើងវិញ

ក្រុមជំនាញបណ្ណសារ

ទំនាក់ទំនងរវាងក្រុមជំនាញនានា និងប្រភពឯកសារសំខាន់ៗសំរាប់ ពិព័រណ៍កែប

ចូលរួមសហការណ៍ដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បណ្ណសារជាតិនៃកម្ពុជា និងមជ្ឈមណ្ឌលស្រាវជ្រាវឯកសារនៃសាលាស្ថាបត្យកម្មជាន់ខ្ពស់ប៉ារីសបែលវីល។
ស្រាវជ្រាវនិងសម្រង់ឯកសារនានានៅកម្ពុជា និងនៅជុំវិញពិភពលោក ដែលទាក់ទងនឹងទីក្រុងកែប ។
ប្លង់ស្ថាបត្យកម្ម ខិតប័ណ្ណផ្សព្វផ្សាយ កាសែតអំឡុងទសវត្ស ១៩៦០ ខ្សែភាពយន្តថតបែបកម្សាន្ត និងរូបថត។ល។
រាល់រូបភាព និងសំឡេងទាំងអស់ បន្ទាប់ពីបានដាក់តាំងបង្ហាញនៅពិព័រណ៍កែបចប់ជាស្ថាពរហើយ នឹងត្រូវផ្តេរដាក់ទៅក្នុងប្រភពទិន្នន័យរបស់មជ្ឈមណ្ឌលបុប្ផាណា ដែលលោកអ្នកអាចចូលទស្សនាបានដោយឥតគិតថ្លៃ។

ដៃគូសហការ

គាំទ្រព្រឹត្តិការណ៍វប្បធម៌ដ៏ពិសេសនេះ

តាមរយៈការគាំទ្រពិព័រណ៍កែប លោកអ្នកនឹង៖

ចូលរួមថែរក្សា និង លាតត្រដាងអំពីអតីតកាលមួយរបស់កម្ពុជា

ចែករំលែកការងាររបស់សិល្បៈករ និងស្ថាបត្យករសម័យបច្ចុប្បន្ន

ក្លាយជាសមាជិកសកម្មនៅក្នុងសហគមន៍ក្រុមហ៊ុនឯកជននៅកម្ពុជា

ទទួលបានការចាប់អារម្មណ៍ពិសេស ទៅលើក្រុមហ៊ុនរបស់លោកអ្នក ពីសំណាក់មហាជនទូទៅ តាមរយៈពិព័រណ៍កែបនេះ ដែលនឹងចាប់ផ្តើមដំបូងនៅភ្នំពេញ និង បន្ទាប់មកដាក់តាំងជាអចិន្ត្រៃយ៍នៅកែបក្នុងឆ្នាំ២០១៨។

 

ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់នៃព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ឧបត្ថម្ភដោយស្ថានទូតបារាំង

ពិព័រណ៍កែប២០១៨ គឺជាពិព័រណ៍ពហុវិស័យមួយ ដែលចង់ទាញចំណាប់អារម្មណ៍មហាជនទាំងឡាយ ឱ្យយកចិត្តទុកដាក់ជាពិសេសទៅលើទីក្រុងកែប។ ព្រឹត្តិការណ៍សំខាន់នេះ នឹងចាប់ផ្តើមដំបូងនៅទីក្រុងភ្នំពេញ បន្ទាប់មកនៅទីក្រុងប៉ារីស និងចុងបញ្ចប់នៅកែបផ្ទាល់ ក្នុងទម្រង់ជាពិព័រណ៍អចិន្ត្រៃយ៍។

 

contact@kepexpo.net